top of page

ព្រះយេស៊ូវគឺជាទ្វារចូលទៅស្ថានសួគ៌

តើព្រះយេស៊ូវជាអ្នកណា?ជាគ្រូដ៏ល្អម្នាក់មែនទេ? ជាមនុស្សដ៏វិសេសម្នាក់មែនទេ?ឬតើលោកជាអ្វីមួយផ្សេងទៀតទាំងស្រុងមែនទេ?ប្រសិនបើយើងសម្លឹងមើលទៅកាន់អ្នកណាម្នាក់ឲ្យបានយូរគ្រាន់បន្តិច,យើងនឹងអាចឃើញពីកំហុសរបស់គាត់ជាមិនខានឡើយ។តែមិនដូច្នោះ សម្រាប់មនុស្សម្នាក់ដែលមានឈ្មោះថាណាថាណែលហើយនឹងវិរបុរសដែលគាត់ស្វែងរកនោះឡើយ។សូមឲ្យយើងបានស្វែងយល់ពីអ្វីដែលណាថាណែលបានឃើញនៅក្នុងព្រះយេស៊ូវនៅទីបំផុត…



វិរបុរសដ៏អស្ចារ្យ

ឆ្លុះបញ្ចាំងត្រឡប់ទៅវិញត្រង់ចំនុចនេះ,គាត់អាចនឹងទទួលស្គាល់ថាការនេះមិនមែនជារឿងធម្មតានោះឡើយ។នៅទីបំផុតគាត់មានឳកាសនៅក្នុងការជួបជាមួយនឹងវិរបុរសកាលពីក្មេងរបស់គាត់។ជាម្នាក់ដែលគាត់តែងតែស្រមៃឃើញ,ហើយតែងតែសង្ឃឹមថាគាត់អាចនឹងបានជួបនៅថ្ងៃណាមួយ។អ្វីដែលគាត់មិនបានចាប់អារម្មណ៏នោះគឺថាគាត់អាចនឹងមានឳកាសនៅក្នុងការជួបជាមួយនឹងវិរបុរសរបស់គាត់,ហើយថាម្នាក់នោះតាមការពិតទៅអាចនឹងហួសពីក្តីរំពឹងដ៏ធំរបស់គាត់ទៅទៀត។


អ្នកអាចនឹងមានមនុស្សណាម្នាក់ដែលអ្នកបានរាប់ជាមនុស្សគំរូ របស់អ្នកកាលពីមុន។មនុស្សមួយចំនួនដែលអ្នកសម្លឹងមើលហើយគោរពគាត់ដោយព្រោះតែលក្ខណៈសម្បត្តិហើយនឹងការទាំងប៉ុន្មានដែលគាត់បានធ្វើ។ប្រហែលជាអ្នកថែមទាំងបានព្យាយាមធ្វើត្រាប់តាមគាត់នៅក្នុងជីវិតរបស់អ្នកក្នុងកិច្ចការមួយចំនួនផងដែរ។អាចជាវិរបុរសជាតិ,ជាអ្នកនយោបាយដែលអ្នកពេញចិត្ត,ឬជាតារាក្នុងវិស័យកីឡាណាមួយ,ឬជាអ្នកដឹកនាំខាងព្រលឹងវិញ្ញាណណាម្នាក់។មិនថាជាអ្នកណានោះឡើយ, ប្រហែលជាអ្នកគោរពឲ្យតម្លៃអ្នកទាំងនោះជាខ្លាំងដែលអ្នកសង្ឃឹមថាក្តីស្រមៃរបស់អ្នកអាចប្រែក្លាយទៅជាការពិត។តែជាអកុសល,មនុស្សជាច្រើនមិនបានរស់នៅក្នុងជីវិតតាមកម្រិតជាវិរបុរសដែលយើងស្រមៃនោះឡើយ។ហើយពួកគេថែមទាំងអាចនឹងទាញយើងឲ្យធ្លាក់ចុះក្នុងកិច្ចការមួយចំនួនថែមទៀតក៏ថាបាន។ទោះបីជាយ៉ាងណាក៏ពួកគេនៅតែជាមនុស្សដដែលទេ។


អ្វីដែលកម្រសម្រាប់តួអង្គរបស់យើងនោះគឺថា វិរបុសរបស់គាត់នោះមិនបានធ្វើឲ្យគាត់អស់សង្ឃឹមឡើយ។ការនោះគឺថាមិនខ្វល់ថាគាត់មានក្តីរំពឹងធំយ៉ាងណានៅក្នុងគំនិតរបស់គាត់នោះឡើយ ។ទេ,នៅពេលដែលគាត់បានជួបជាមួយនឹងវិរបុរសរបស់គាត់នៅទីបំផុតនោះ,ហើយជាពិសេសបានចំណាយពេលដ៏គួរឲ្យចាប់អារម្មណ៏ជាច្រើនជាមួយនឹងគាត់,គាត់ថែមទាំងមានការភ្ញាក់ផ្អើលលើសពីអ្វីដែលគាត់បានរំពឹងទៅទៀត។ការនោះគឺដោយព្រោះតែវិរបុរសនោះវិសេសដូចជាព្រះដ៏អស្ចារ្យនៃស្ថានសួគ៌។


ចែករំលែកគុណតម្លៃដូចគ្នា

តួអង្គដែលយើងកំពុងតែជជែកនេះគឺអំពីមនុស្សម្នាក់ដែលមានឈ្មោះថា ណាថាណែល។ហើយវិរបុរសដែលគាត់ស្វែងរកមើលនោះគឺជាព្រះមែស្ស៊ី,ជាមួយអង្គដែលណាថាណែលបានជឿថានឹងអាចរំដោះជាតិសាសន៍របស់គាត់ពីក្រោមការគ្រប់គ្រងរបស់កងទ័ពបាន។ព្រះគម្ពីរបានរៀបរាប់អំពីគាត់នៅក្នុង យ៉ូហាន ១, ដែលចែងថា “ ភីលីពក៏រកណាថាណែល រួចប្រាប់ថា ‘យើងបានឃើញព្រះអង្គនោះហើយ គឺជាព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង ទ្រង់ព្រះនាមជា យេស៊ូវ ជាបុត្រយ៉ូសែប នៅភូមិណាសារ៉ែត។’ ‘តែណាថាណែលនិយាយថា តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ?’ ភីលីពឆ្លើយឡើងថា ‘ចូរតាមខ្ញុំទៅមើលចុះ’”។ពីដំបូង, ណាថាណែលហាក់ដូចជាមានការសង្ស័យ។គាត់មិនបានជឿថាវិរបុរសរបស់គាត់អាចចេញពីភូមិណាសារ៉ែតដែលក្រីក្រ,ហើយមិនមានអ្វីសំខាន់នោះឡើយ។


ការនេះកើតមានឡើងចំពោះយើងរាល់គ្នាដែរ នៅពេលខ្លះ ពេលដែលយើងយកអ្នកណាម្នាក់ធ្វើជាគំរូ។យើងជ្រើសរើសយកតែមនុស្សដែលសក្តិសមជាមួយនឹងអ្វីដែលយើងជឿថាគួរឲ្យគោរពឬមានជោគជ័យតែប៉ុណ្ណោះ។អាចតែជាមនុស្សដែលមានភាពជោគជ័យក្នុងកម្រិតសេដ្ឋកិច្ចណាមួយឬជាអ្នកដែលមានទស្សនៈនយោបាយមួយចំនួនតែប៉ុណ្ណោះ។បញ្ហាជាមួយនឹងចំនុចនេះនោះគឺថាយើងតោងជាប់ជាមួយនឹងគំនិតរបស់យើងចំពោះបុគ្គលិកលក្ខនៈ-មិនថាពួកអ្នកទាំងនោះត្រឹមត្រូវ ឬសូម្បីតែប្រសិនបើគេខុសក៏ដោយ។


ព្រះយេស៊ូវជ្រាបពីការនេះចំពោះណាថាណែល,ដែលអាចជាហេតុផលដែលព្រះអង្គសំដែងឲ្យណាថាណែលបានឃើញពីចំនុចត្រូវជាមួយនឹងលក្ខណៈសម្បត្តិរបស់គាត់។ទ្រង់មានបន្ទូលទៅណាថាណែលពេលដែលគាត់កំពុងតែមកថា “ នុ៎ះន៍ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ!” ព្រះយេស៊ូវទតឃើញពីលក្ខណៈសម្បត្តិនិងឥរិយាដ៏ល្អនៃភាពស្មោះត្រង់របស់គាត់។បើគ្មានការសង្ស័យទេនោះ ណាថាណែលអាចនឹងមានអារម្មណ៏ធូរស្បើយនៅពេលដែលគាត់បានដឹងថាមនុស្សម្នាក់នេះដែលប្រកាសថាជាព្រះមែស្ស៊ីចែករំលែកនូវគុណតម្លៃនៃភាពស្មោះត្រង់ដូចគាត់។ត្រឹមតែចំនុចនេះតែប៉ុណ្ណោះដែលគ្រប់គ្រាន់សម្រាប់មនុស្សមួយចំនួននៅក្នុងការដើរតាមព្រះយេស៊ូវ។


ការដែលចែករំលែកគុណតម្លៃសឹងតែជាមូលដ្ឋានដែលយើងសម្លឹងមើលទៅកាន់នរណាម្នាក់។តើអ្នកជ្រើសរើសក្នុងការដើរតាមអ្នកណាម្នាក់ដោយគ្រាន់តែចូលចិត្តនូវអ្វីដែលគេបង្រៀនមែនទេ?ការនោះពិតជាល្អណាស់…ប្រសិនបើគេតែងតែធ្វើការត្រឹមត្រូវជានិច្ច។បញ្ហានោះគឺថា ប្រសិនបើវិរបុរសម្នាក់នោះដែលយើងយកធ្វើជាគំរូគ្រាន់តែជាមនុស្សតែប៉ុណ្ណោះ,ឬគ្រាន់តែជាស្រ្តីណាម្នាក់,នោះពួកគេនឹងមិនដែលបានត្រឹមត្រូវមួយរយភាគរយចំពោះរឿងគ្រប់យ៉ាងនោះឡើយ។ពួកគេនឹងមានការធ្លាក់ចុះហើយធ្វើឲ្យយើងខកចិត្តផងដែរ។យើងគួរតែសម្លឹងមើលយកអ្នកណាម្នាក់ជាគំរូដែលប្រសើរលើសជាងគ្រូដ៏ល្អម្នាក់។


ការសម្រេចដ៏អស្ចារ្យ

ព្រះយេស៊ូវគឺវិសេសលើសជាងគ្រូដ៏ល្អម្នាក់ទៅទៀត។នៅពេលដែលព្រះយេស៊ូវសរសើរដល់ណាថាណែលចំពោះលក្ខណៈសម្បត្តិនៃភាពស្មោះត្រង់របស់គាត់នោះ,ណាថាណែលបានសួរថា, “លោកស្គាល់ខ្ញុំពីណាមក?”  ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា “មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ” ណាថាណែលក៏ទូលទ្រង់ថា “លោកគ្រូ”  “លោកជាព្រះរាជបុត្រានៃព្រះ លោកប្រាកដជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន!”ហើយគឺយ៉ាងដូច្នោះឯង, ដែលណាថាណែលបានដឹងថាគាត់បានជួបជាមួយនឹងព្រះមែស្ស៊ីដោយព្រោះតែព្រះយេស៊ូវបានបង្ហាញពីអំណាចដ៏អស្ចារ្យនៃការដែលបានជ្រាបពីចិត្តរបស់មនុស្សណាម្នាក់ដែលទ្រង់មិនធ្លាប់បានជួបទាល់តែសោះ។ដោយព្រោះតែការនោះអស្ចារ្យខ្លាំងយ៉ាងនេះ,តើពិតជាហេតុផលតែមួយដែលគ្រប់គ្រាន់ នៅក្នុងការលើកដំកើងអ្នកណាម្នាក់ជាមនុស្សដ៏អស្ចារ្យហើយជាវិរបុរសមែនទេ?


ពេលខ្លះការប៉ិនប្រសប់និងភាពជោគជ័យជាអ្វីដែលដឹកនាំយើងទៅក្នុងការដែលយកមនុស្សមួយចំនួនធ្វើជាគំរូរបស់យើង។ការនោះគឺសមហេតុផល។យើងសម្លឹងមើលទៅកាន់តែមនុស្សដែលបានសម្រេចនូវអ្វីមួយដែលមានសារៈសំខាន់នៅក្នុងជីវិតរបស់ពួកគេតែប៉ុណ្ណោះ។យ៉ាងណាម៉ិញ,ភាពជោគជ័យដែលបានសម្រេចនៅក្នុងជីវិតរបស់ពួកគេមិនមែនជាហេតុផលគ្រប់គ្រាន់ដែលបង្កើតឲ្យមានការភ្ញាក់ខ្លួននោះឡើយ។ការនោះអាចគ្រាន់តែបង្កើតនូវការប្តេជ្ញាចិត្តតិចតួចមួយដោយពឹងផ្អែកលើសណ្ឋានខាងក្រៅតែប៉ុណ្ណោះ។ភាពស្មោះត្រង់របស់យើងគឺមានតម្លៃលើសជាងការនោះទៅទៀត! យើងគួរតែមានការប្តេជ្ញាចំពោះអ្នកណាម្នាក់ដែលមានលក្ខណៈប្រសើរជាងការល្អដែលគេបានប្រព្រឹត្តវិញ។


លើសពីមនុស្ស

ព្រះយេស៊ូវបានធ្វើការអស្ចារ្យនិងទីសំគាល់យ៉ាងវិសេសជាច្រើន។យ៉ាងណាម៉ិញ, ព្រះយេស៊ូវគឺវិសេសជាងទីសំគាល់ទាំងប៉ុន្មានដែលព្រះអង្គបានធ្វើទៅទៀត។ព្រះយេស៊ូវឆ្លើយតបទៅកាន់ណាថាណែលថា, “ដោយព្រោះតែខ្ញុំបាននិយាយប្រាប់អ្នកថា ខ្ញុំឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬអី? អ្នកនឹងឃើញការដ៏ធំវិសេស លើសជាងនេះទៅទៀត។”  រួចទ្រង់មានព្រះបន្ទូលថា “ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញមេឃបើកចំហ និងពួកទេវតានៃព្រះហោះឡើងហោះចុះលើកូនមនុស្ស។” តើអ្វីជាការដែលវិសេសលើសទៅទៀតដែលព្រះយេស៊ូវមានព្រះបន្ទូលថា ណាថាណែលនឹងបានឃើញ? មនុស្សមួយចំនួនបានគិតថាការនោះសំដៅលើការអស្ចារ្យដ៏វិសេសដែលណាថាណែលនឹងបានធ្វើជាសក្ខីភាពអំពីការដែលព្រះយេស៊ូវបានធ្វើ។យ៉ាងណាម៉ិញ,ព្រះយេស៊ូវលើសពីការដែលគ្រាន់តែជាការត្រាស់ហៅចំពោះអស់អ្នកដែលគ្រាន់តែមានសេចក្តីជឿរាក់ៗដោយព្រោះតែការអស្ចារ្យតែប៉ុណ្ណោះ។អ្វីដែលព្រះយេស៊ូវមានបន្ទូលនោះគឺហាក់បីដូចជាសំដៅលើអ្វីដែលជ្រាលជ្រៅជាងនេះទៅទៀត។ព្រះយេស៊ូវមានបន្ទូលប្រាប់ណាថាណែលថាគាត់ “នឹងឃើញមេឃបើកចំហ និងពួកទេវតានៃព្រះហោះឡើងហោះចុះលើកូនមនុស្ស។” ដោយព្រោះតែគ្មានការកត់ត្រាតាមភាពជាក់ស្តែងដែលត្រូវបានឃើញនៅក្នុងការបំពេញព័ន្ធកិច្ចរបស់ព្រះយេស៊ូវនោះ,ការនោះប្រៀបបានដូចជាព្រះយេស៊ូវទ្រង់សព្វព្រះទ័យឲ្យណាថាណែលបានរាប់ខ្លួនគាត់ជាតំណាងឲ្យការអស្ចារ្យពីព្រឹត្តិការណ៏ដែលមាននៅក្នុងការបើកសំដែងនៅក្នុងព្រះគម្ពីរ -ជណ្តើរយ៉ាកុប។


នៅក្នុងលោកុប្បត្តិ ២៨, លោកយ៉ាកុបបានទទួលពរពីឪពុករបស់គាត់ហើយនឹងការគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់គាត់ទាំងអស់។ក្រៅពីភាពស្តុកស្តម្ភដែលកាត់បានទទួលនៅក្នុងពេលត្រឹមមួយយប់នោះ,គាត់នៅខ្វះអ្វីមួយ-គឺជាការប្តេជ្ញាចិត្តចំពោះព្រះដ៏ខ្ពស់បំផុត។ព្រះ គម្ពីរបានចែងនៅក្នុង លោកុប្បត្តិ២៨ ថា “គាត់យល់សប្តិឃើញថា មានជណ្តើរ១បញ្ឈរនៅលើដី មានចុងទល់នឹងផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ ព្រះយេហូវ៉ាក៏សណ្ឋិតនៅពីលើជណ្តើរ ទ្រង់មានព្រះបន្ទូលថា “ អញជាព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជីតាឯង ហើយជាព្រះនៃអ៊ីសាក ឯដីដែលឯងដេកនៅនេះ អញនឹងឲ្យដល់ឯង ហើយនឹងពូជឯងតទៅ។ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯង និងពូជឯង ។ មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសំរេចសេចក្តីដែលអញបានប្រាប់ឯងហើយ។”  នោះយ៉ាកុបគាត់ភ្ញាក់ពីដេកឡើង ក៏នឹកក្នុងចិត្តថា “ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ”។  គាត់ក៏នឹកភ័យ ហើយនិយាយថា “ទីកន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់ ទីនេះមិនមែនជាអ្វីទេ គឺជាដំណាក់នៃព្រះ ហើយជាទ្វារស្ថានសួគ៌ពិត”


បើគ្មានការសង្ស័យទេនោះ នេះជារឿងរ៉ាវដែលកំពុងតែមាននៅក្នុងគំនិតរបស់ណាថាណែលពេលដែលគាត់កំពុងតែជជែកជាមួយនឹងព្រះយេស៊ូវ។ហើយគាត់អាចនឹងមិនបានដឹងពីការលំអិតជាក់ស្តែងនោះឡើយ…ប៉ុន្តែអ្វីដែលគាត់នឹងបានដឹងនៅទីបំផុតនោះ…គឺក្រោយពេលដែលគាត់បានស្តាប់ឮអស់ទាំងសេចក្តីបង្រៀនដ៏អស្ចារ្យ,ក្រោយពេលដែលគាត់បានឃើញពីការអស្ចារ្យដ៏វិសេសជាច្រើន,ហើយក្រោយពេលដែលគាត់បានឃើញទីសំគាល់ដ៏វិសេសបំផុតនោះ-ជាការដែលព្រះយេស៊ូវត្រូវបានគេឆ្កាងដោយឥតមានកំហុស,ហើយបានរស់ពីសុគតឡើងវិញបន្ទាប់ពីត្រូវបានបញ្ចុះអស់រយៈពេលបីថ្ងៃក្នុងផ្នូរ,ហើយនៅទីបំផុតយាងទៅក្នុងពពកឡើងទៅស្ថានសួគ៌មុនពេលដែលព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធដ៏មានព្រះចេស្តាមក-ណាថាណែលអាចបានឃើញថាព្រះយេស៊ូវ,គឺព្រះអង្គនោះជាជណ្តើរដែលណាថាណែលបានឃើញ!ព្រះយេស៊ូវព្រះអង្គទ្រង់ផ្ទាល់គឺជាទ្វារស្ថានសួគ៌ដ៏ពិត។ព្រះយេស៊ូវគឺវិសេសប្រសើរលើសជាងមនុស្សអស្ចារ្យណាទាំងអស់ដែលសក្តិសមក្នុងការទទួលបានការប្តេជ្ញារបស់យើង។ ព្រះអង្គទ្រង់គឺជាព្រះដែលបានលេចមកក្នុងសាច់ឈាម,ហើយជាផ្លូវតែមួយដើម្បីឲ្យយើងបានទៅឯស្ថានសួគ៌!


សង្ខេប

ប្រសិនបើយើងចង់យកអ្នកណាម្នាក់ធ្វើជាមនុស្សគំរូរបស់យើងនោះ, យើងមិនអាចជ្រើសរើសអ្នកណាម្នាក់ប្រសើរជាងព្រះដែលទ្រង់លេចមកក្នុងសាច់ឈាមនោះឡើយ។ព្រះអង្គគឺជាផ្លូវក្នុងការជួយឲ្យបានយល់ពីជីវិតខាងព្រលឹងវិញ្ញាណ,ហើយជាផ្លូវចូលទៅក្នុងជីវិតអស់កល្បជានិច្ចដែលពេញដោយព្រះពរនិងសេចក្តីសុខសាន្ត។ដូចដែលណាថាណែលត្រូវបានប្រាប់ឲ្យសម្លឹងមើលនូវអ្វីដែលល្អប្រសើរនៅក្នុងព្រះយេស៊ូវ, យើងត្រូវតែសម្លឹងមើលព្រះយេស៊ូវដោយការប្រុងប្រយ័ត្ន។ យើងធ្វើការនោះ នៅថ្ងៃនេះដោយការសិក្សាព្រះគម្ពីរ,ហើយសម្លឹងមើលមកកាន់ខ្លួនយើង។ជាការដែលបានស្វែងរកមើលឃើញដោយខ្លួនយើងថាព្រះយេស៊ូវគឺជា ព្រះ…ជាវិរបុរសរបស់យើង…ហើយជាព្រះអង្គសង្រ្គោះ។

ចុះឈ្មោះដើម្បីទទួលបានវីដេអូ ប៉ុស្តិ៍បោះពុម្ព និងអត្ថបទថ្មីៗរបស់យើង

អរគុណចំពោះការជាវប្រចាំ!

  • Facebook
  • YouTube

©2022 by Logos Answers

bottom of page