"ព្រះត្រៃឯក" គឺជាគំនិតមួយដែលពិបាកទទួលយក។ តើបីតែមួយដោយមិនមានបីតាមរបៀបណា? ពេលនរណាម្នាក់ឮពាក្យថា «ព្រះ» ពួកអាចគេគិតថា «ព្រះ ជាព្រះវរបិតា» ប៉ុន្តែពាក្យថា «ព្រះ» អាចប្រើសំដៅចំពោះអង្គ ព្រះក្នុងភាពជាព្រះរបស់ព្រះ។ ជាឧទាហរណ៍ មនុស្សម្នាក់ប្រហែលជាគិតអំពីរង្វង់ដែលតំណាងឲ្យ «ព្រះ»។ នៅក្នុងរង្វង់នោះមានអង្គចំនួនបី៖ (១) ព្រះវរបិតា (២) ព្រះរាជបុត្រា និង (៣) ព្រះវិញ្ញាណបរិសុទ្ធ។ មានព្រះតែមួយប៉ុណ្ណោះ, ប៉ុន្តែព្រះតែមួយនោះគឺកើតឡើងពីអង្គ ឬបុគ្គលិកលក្ខណៈនៃព្រះចំនួនបីដាច់ដោយឡែកពីគ្នា។ អង្គនីមួយៗនៅក្នុងភាពជាព្រះរបស់ព្រះគឺជាព្រះ។ វាប្រហែលជាងាយស្រួលជាងក្នុងការទទួលថាព្រះវរបិតាគឺជាព្រះ ហើយថាព្រះរាជបុត្រាគឺជាព្រះ ជាជាងដែលជឿថាព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះ។ យ៉ាងណាក៏ដោយ ព្រះគម្ពីរចែងអំពីព្រះវិញ្ញាណបរិសុទ្ធថាជាព្រះ។ ស៊ី. ស៊ី. ក្រ័រហ្វត ជួយយើងឲ្យយល់ពីព្រះត្រៃឯកដោយនិយាយថា «ព្រះគឺជាការរួមគ្នារវាងអង្គចំនួនបី—ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ព្រះជាព្រះតែមួយគឺជាអ្វីដែលសំខាន់បំផុត, ប៉ុន្តែភាពតែមួយនេះមានលក្ខណៈបីយ៉ាង។ ព្រះវិញ្ញាណបរិសុទ្ធគឺជាមួយអង្គក្នុងចំណោមបុគ្គលទាំងបីនៃព្រះសិរសារព្រះ”។[1]
មានបទគម្ពីរច្បាស់លាស់តែមួយប៉ុណ្ណោះដែលហៅ ព្រះវិញ្ញាណបរិសុទ្ធថាជាព្រះ។ នៅពេលអាន៉្នានាសកុហកពីចំនួនទឹកប្រាក់ដែលគាត់ឲ្យនោះ លោកពេត្រុសបាននិយាយទៅគាត់ថា៖ «តែពេត្រុសសួរថា អាន៉្នានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យអ្នកហ៊ានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយគៃទុកដំឡៃដ៏១ចំណែកដូច្នេះ?»(កិច្ចការ ៥:៣)។ ស្ទើរតែនៅក្នុងដង្ហើមតែមួយ ពេត្រុសបានបន្តមានប្រសាសន៍ថា «អ្នកបានកុហកព្រះជាម្ចាស់ គឺមិនមែនកុហកមនុស្សទេ» (កិច្ចការ ៥:៤)។ ពេលគាត់កុហកព្រះវិញ្ញាណបរិសុទ្ធ គាត់កុហកព្រះជាម្ចាស់។
លក្ខណៈរបស់ព្រះជាម្ចាស់
មានលក្ខណៈដែលព្រះជាម្ចាស់មានដែលមនុស្សមិនមាន។ ព្រះជាម្ចាស់គឺ: (១) អស់កល្បជានិច្ច (២) គង់នៅគ្រប់ទីកន្លែង (មានសមត្ថភាពគង់នៅគ្រប់ទីកន្លែងក្នុងពេលតែមួយ (៣) ជ្រាបគ្រប់ទាំងអស់ (មានសមត្ថភាពដឹងអ្វីៗទាំងអស់) និង (៤) ពេញដោយព្រះចេស្តា (មានគ្រប់ព្រះចេស្តា)។ លក្ខណៈទាំងនេះត្រូវបានអនុវត្តចំពោះព្រះវិញ្ញាណបរិសុទ្ធ។ អ្នកកត់ត្រាសាសានហេប្រឺបាននិយាយអំពី «ព្រះវិញ្ញាណដ៏នៅអស់កល្បជានិច្ច» (ហេព្រើរ ៩:១៤)។
អ្នកកត់ត្រាទំនុកតម្កើងបាននិយាយអំពីព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅគ្រប់ទីកន្លែង ពេលគាត់និយាយថា «តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន?តើទូលបង្គំគេចចេញអោយឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គដូចម្ដេចបាន?» (១៣៩:៧)។ លោកប៉ុលបាននិយាយអំពីព្រះប្រាជ្ញាញ្ញាណនៃព្រះវិញ្ញាណពេលគាត់កត់ត្រាថា «ព្រះជាម្ចាស់បានសំដែងអោយយើងដឹងអំពីគំរោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ទ្រង់ឈ្វេងយល់ដែរ។ ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបាន ក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីព្រះអង្គបាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ» (១ កូរិនថូស ២:១០-១១)។
លោកប៉ុលបាននិយាយអំពីព្រះចេស្តារបស់ព្រះវិញ្ញាណ ពេលគាត់និយាយថា «ពាក្យសំដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺព្រះវិញ្ញាណបានសម្តែងឫទ្ធានុភាពវិញ ដើម្បីកុំឲ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់» (១ កូរិនថូស ២:៤-៥)។ សូមកត់សម្គាល់ថា លោកប៉ុលប្រើពាក្យ «ព្រវិញ្ញាណ» និង «ព្រះ» អាចជំនួសគ្នាបាននៅក្នុងបរិបទនេះ។ វាគឺជាព្រះវិញ្ញាណ-ជាព្រះ-ដែលជាអំណាចដែលលោកប៉ុលបានប្រើប្រាស់។ យើងបានឃើញសេចក្ដីពិតដូចគ្នានេះត្រូវបានបង្រៀននៅក្នុង លូកា ១:៣៥ នៅពេលដែលទេវតាបានពន្យល់ពីរបៀបដែលម៉ារានឹងមានផ្ទៃពោះជាព្រះយេស៊ូ។ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលត្រូវប្រសូតមកនោះថា ព្រះបុត្រារបស់ព្រះជាម្ចាស់»។ សូមកត់សម្គាល់ជាថ្មីម្ដងទៀតថាពាក្យ «វិញ្ញាណ» និង «ព្រះ» ត្រូវបានប្រើជំនួសគ្នា។
លក្ខណៈនៃព្រះទាំងបីអង្គត្រូវបានប្រើជាមួយគ្នា
ដោយព្រោះតែព្រះអង្គទាំងបីបានរួមគ្នាបង្កើតបានជាភាពជាព្រះ,ដែលព្រះអង្គត្រូវបានលើកឡើយរួមគ្នាជាញឹកញាប់។ ការនេះបង្ហាញពីលក្ខណៈសម្បត្តិ។ នៅក្នុងបញ្ញាត្តិដ៏អស្ចារ្យដែលមាននៅក្នុងម៉ាថាយ គាត់បានបង្រៀនថា «ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍អោយធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកអោយគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ» (ម៉ាថាយ ២៨:១៩ )។ វានឹងមិនស៊ីសង្វាក់គ្នាទេ ប្រសិនបើនរណាម្នាក់និយាយថានឹងធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងក្នុងនាមរបស់មនុស្សណាមួយនោះ។ "មនុស្សម្នាក់" នឹងមិនមានភាពស្មើជាមួយនឹងអង្គទាំងពីរផ្សេងទៀតទេ។ ហេតុនេះ ព្រះវិញ្ញាណគឺស្មើជាមួយនឹងពីរអង្គទៀតដែលត្រូវបានលើកឡើង។ វាគួរឱ្យចាប់អារម្មណ៍ដោយកត់សម្គាល់ថាពាក្យ "ព្រះនាម" គឺជាឯកវចនៈបើទោះបីជាមានការលើកឡើងពីលក្ខណៈបីអង្គក៏ដោយ។ ដូចបានលើកឡើងខាងលើថាមានការរួបរួមក្នុងលក្ខណៈនៃព្រះ។ លក្ខណៈនៃព្រះគឺសំខាន់ បើទោះបីជាបង្កើតឡើងពីចំនួនបីអង្គផ្សេងគ្នាក៏ដោយ។
បទគម្ពីរផ្សេតទៀតដែលភ្ជាប់ទាំងបីអង្គជាមួយគ្នាត្រូវបានផ្ដល់ឲ្យតាមរយៈលោកប៉យលនៅពេលដែលគាត់បញ្ចប់សេចក្តីដែលមានៅក្នុងបទគម្ពីរ កូរិនថូសខ្សែទីពីរ។ គាត់កត់ត្រាថា “សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងការរួមរស់ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ” (១៣:១៤)។
សេចក្តីសន្និដ្ឋាន
បើទោះបីជាមានព្រះតែមួយក៏ដោយ, ទ្រង់ត្រូវបានកើតឡើងពីអង្គចំនួនបីអង្គផ្សេងគ្នា។ អង្គនីមួយៗអាចនិយាយបានថាជា «ព្រះ»។ អង្គនីមួយៗមានមុខងារខុសៗគ្នាក្នុងការផ្តល់ការសង្រ្គោះដល់ពិភពលោកទាំងមូល។
[1]. Cited by Roy H. Lanier, Sr. in The Timeless Trinity for the Ceaseless Centuries (Denver, CO: Lanier Books, 1974), 335.