ប្រសិនបើអ្នកកំពុងតែសួរសំណួរបែបនេះ អ្នកបានបោះជំហានទីមួយដើម្បីបានត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់ហើយ។ យ៉ាកុប ៤:៨-១០ ចែងថា “សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជំរះខ្លួនអោយបានបរិសុទ្ធទៅ! មនុស្សមានចិត្តពីរអើយ ចូរជំរះចិត្តគំនិតឲ្យបានស្អាតឡើង! ចូរទទួលស្គាល់ថា ខ្លួនធ្លាក់ដល់កំរិតណាហើយ ចូរកាន់ទុក្ខ និងសោកសង្រេង ព្រមទាំងធ្វើអោយសំណើចក្អាកក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយអោយអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។ ចូរបន្ទាបខ្លួននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន” (គខប)។ វាគឺជាការពិបាកខ្លាំងណាស់នៅក្នុងការទទួលស្គាល់ថាអ្នកត្រូវការព្រះជាម្ចាស់ដើម្បីឲ្យបានត្រឹមត្រូវវិញ។ មិនមានមនុស្សច្រើននោះទេដែលមានបំណងចិត្តធ្វើបែបនោះ (ម៉ាថាយ ៧:១៣)។ យ៉ាងណាមិញ ការបន្ទាបខ្លួនឲ្បបានចុះចូលតាមបំណងព្រះហឫទ័យព្រះជាម្ចាស់គឺជារបៀបតែមួយគត់ដើម្បីឲ្យបានត្រឹមត្រូវជាមួយទ្រង់វិញ។
ជឿលើព្រះយេស៊ូវ
ការបន្ទាបខ្លួនដោយចុះចូលចំពោះព្រះជាម្ចាស់ដ៏មានព្រះចេសត្តានៃស្ថានសួគ៌ត្រូវតែតាមរយៈសេចក្តីជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះដែលបានយកនិស្ស័យសាច់ឈាម។ រ៉ូម ៣:២១-២៤ ចែងថា ន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ ២២ គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ ២៣ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ ២៤ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ” ព្រះយេស៊ូវបានធ្វើឲ្យយើងត្រឹមត្រូវវិញ ហើយទ្រង់បង្ហាញយើងពីរបៀបរស់នៅឲ្យបានត្រឹមត្រូវ។ ទ្រង់គឺជាផ្លូវដែលព្រះជាម្ចាស់ទ្រង់បានជ្រើសរើសដើម្បីឲ្យមានទំនាក់ទំនងជាមួយមនុស្ស។ ក្នុងពេលជាមួយគ្នានេះ, ព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដីនេះគឺជាសេចក្តីរុចរិតរបស់ព្រះជាម្ចាស់ដែលបង្ហាញចេញមក។ ដូច្នេះវាច្បាស់ណាស់ថា ប្រសិនបើយើងចង់មានភាពត្រឹមត្រូវជាមួយព្រះជាម្ចាស់វិញ ដូច្នេះយើងត្រូវបែរជំនឿរបស់យើងទៅរកព្រះយេស៊ូវ និងសេចក្តីបង្រៀនរបស់ព្រះអង្គ។
ការជឿលើព្រះយេស៊ូមានន័យថាយើងទុកចិត្តលើព្រះអង្គ និងរៀនមកពីទ្រង់។ គ្រាមួយនោះ សូម្បីតែលោកយ៉ូហានបាទីស្ទដែលជាហោរានៅក្នុងសម័យព្រះយេស៊ូក៏បានបង្ហាញពីភាពមិនប្រាកដប្រជាមួយចំនួនផងដែរ។ ព្រះយេស៊ូបានបញ្ជូនសារត្រឡប់ទៅគាត់វិញដោយមានបន្ទូលថា “ចូរអ្នករាល់គ្នាទៅជំរាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាបានឮ និងបានឃើញនេះទៅ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ” (ម៉ាថាយ ១១:៤-៥)។ តាមលក្ខណៈដូចគ្នានេះ ព្រះយេស៊ូអាចបន្តមានបន្ទូលថា “អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសំរាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ” (ម៉ាថាយ ១១:២៨-៣០)។ ប្រសិនបើយើងចង់មានភាពត្រឹមត្រូវឡើងវិញជាមួយព្រះជាម្ចាស់ នោះយើងត្រូវសម្លឹងមើលទៅកាន់ព្រះយេស៊ូ។ ទោះបីជានៅពេលជីវិតជួបមានការលំបាក យើងស្វែងរកទ្រង់ដើម្បីទទួលបាននូវការលួងលោម និងការណែនាំ។ ទ្រង់គឺជាគ្រូពេទ្យដ៏ចំណាននៅលើផែនដីនេះ ហើយសូម្បីតែពេលឥឡូវនេះ ព្រះអង្គគឺជាគ្រូពេទ្យដ៏អស្ចារ្យសម្រាប់ព្រលឹងរបស់យើង។
ការជឿលើព្រះយេស៊ូវទាមទារឲ្យយើងជឿលើការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ។ បន្ទាប់ពីរបាយការណ៍ដំបូងៗត្រូវបានចែករំលែកប្រាប់ថាព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ អ្នកដើរតាមដែលជិតស្និតនឹងទ្រង់ជាច្រើនបានបដិសេធមិនជឿនោះទេ។ បន្ទាប់មកនៅទីបំផុតព្រះអង្គបានលេចមកឯពួកគេជាច្រើននាក់ក្នុងពេលតែមួយ ព្រះអង្គស្តីបន្ទោសគេ ព្រោះតែគ្មានជំនឿ ហើយមានចិត្តរឹងរូស (ម៉ាកុស ១៦:១៤)។ ព្រះអង្គមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ម្នាក់ថា “អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។” (យ៉ូហាន ២០:២៩)។ សេចក្តីជំនឿរបស់យើងសម្រាប់ការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺជាមូលដ្ឋាននៃសេចក្តីជំនឿរបស់យើង ពីព្រោះព្រះអង្គបានសន្យាថានឹងប្រោសយើងពីស្លាប់វិញនៅពេលទ្រង់យាងត្រឡប់មកវិញ។ ១ ថែស្សាឡូនិច ៤:១៣-១៤ ចែងថា “បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម ១៤ ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ ” នៅថ្ងៃចុងក្រោយបង្អស់នៅលើផែនដីនេះ ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ និងលើកអ្នកស្លាប់ឲ្យរស់វិញសម្រាប់អ្នកដែលជឿលើទ្រង់ (១ ថែស្សាឡូនិច ៤:១៦)។ អ្នកជឿទាំងអស់នេះនឹងបន្តរស់នៅជាមួយទ្រង់នៅឯស្ថានសួគ៌អស់កល្បជានិច្ច (វិវរណៈ ២:៧)។ ការជឿលើការរស់ឡើងវិញរបស់ព្រះយេស៊ូវប្រែទៅជាសេចក្តីសង្ឃឹមដ៏ពិត និងលើកទឹកចិត្តដល់គ្រីស្ទបរិស័ទសម្រាប់ជីវិតនេះ និងអស់កល្បជានិច្ចតរៀងទៅ។
យ៉ាងណាមិញ យើងត្រូវតែដឹងថាសេចក្តីជំនឿទៅលើព្រះយេស៊ូវគឺលើសពីការយល់ដឹង និងការទទួលស្គាល់ពីការពិតទាំងនេះទៅទៀត។ នៅក្នុង យ៉ូហាន ៨ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់អ្នកជឿព្រះអង្គ (៨:៣១)។ យ៉ាងណាមិញ នៅពេលព្រះយេស៊ូវបង្ហាញឲ្យឃើញពីអ្នកជឿដូចគ្នាទាំងនោះដែលនៅជាទាសករនៃអំពើបាប ពួកគេបានប្តូរឥរិយាបថរបស់គេយ៉ាងឆាប់រហ័ស ហើយចាប់ផ្តើមមានជម្លោះជាមួយព្រះអង្គ (៨:៣៣ff)។ នៅពេលព្រះយេស៊ូវបានធ្វើឲ្យអង្គទ្រង់ក្លាយទៅជាព្រះជាម្ចាស់ខាងសាច់ឈាម ពួកគេបានរើសដុំថ្មគប់សម្លាប់ទ្រង់ (៨:៥៩)។ ការផ្លាស់ប្តូរនេះបង្ហាញយើងថាវាជាការដែលអាចមានជំនឿតិចទៅលើព្រះយេស៊ូវដោយមិនមានការប្តេជ្ញាចិត្ត។ មនុស្សមួយចំនួនចង់បានការល្អពីព្រះយេស៊ូវ ប៉ុន្តែពួកគេមិនចង់បន្ទាបខ្លួនទទួលយកការដឹកនាំរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេទេ។ ព្រះយេស៊ូវមិនទទួលយកអ្នកដើរតាមទ្រង់ដែលនៅតែមានចិត្តចង់បន្តជាប់នៅក្នុងអំពើបាបទៀតនោះទេ។ យើងត្រូវតែស្តាប់បង្គាប់ទ្រង់ជាចៅហ្វាយរបស់យើង។ យើងត្រូវតែមានបំណងចិត្តលះបង់ជីវិតរបស់យើងសម្រាប់ទ្រង់ (ម៉ាកុស ៨:៣២-៣៤)។ យើងត្រូវតែមានបំណងចិត្តបើកចំហរសូម្បីតែក្នុងការសារភាពជំនឿលើទ្រង់ទៅកានអ្នកដទៃ និងសរសើរព្រះនាមទ្រង់ជាសាធារណៈនៅពេលយើងប្រឈមមុខជាមួយការចំអកពីអ្នកដទៃ (ម៉ាថាយ ១០:២៨-៣៣; យ៉ូហាន ១២:៤២)។ ប្រភេទនៃជំនឿដែលព្រះជាម្ចាស់ទាមទារពីយើងគឺគ្មានអ្វីក្រៅពីសេចក្តីជំនឿដែលស្មោះត្រង់ជាមួយនឹងព្រះយេស៊ូវពេញមួយជីវិតហើយនិងសេចក្តីបង្រៀនរបស់ទ្រង់ឡើយ។ ការដែលមានភាពត្រឹមត្រូវជាមួយព្រះជាម្ចាស់ឡើងវិញទាក់ទងនឹងជំនឿដែលចាក់ឫសយ៉ាងជ្រៅជ្រាបចូលទៅក្នុងគំនិត និងសកម្មភាពទាំងអស់របស់យើង ហើយវាហូរហៀរចេញមកខាងក្រៅតាមរយៈការបង្ហាញចេញមក។ សេចក្តីជំនឿរបស់គ្រីស្ទបរិស័ទគឺមានការឆ្លុះបញ្ចាំងតាមរយៈរបៀបរស់នៅថ្មីមួយ។
ការផ្លាស់ប្តូរចិត្តគំនិតរបស់អ្នក (ការផ្លាស់ប្រែចិត្ត)
ការដែលមានភាពត្រឹមត្រូវឡើងវិញជាមួយព្រះជាម្ចាស់មិនមានន័យថាយើងនឹងតែងតែមានភាពឥតខ្ចោះនោះទេ។ ប៉ុន្តែវាមានន័យថាយើងនឹងព្យាយាម។ បើគ្មានការតាំងចិត្តនេះ ក្នុងការរស់នៅស្របតាមការរំពឹងទុករបស់ព្រះជាម្ចាស់ទេ យើងមិនអាចសុចរិតបាននោះទេ។ កិច្ចការ ១៧:៣០-៣១ ចែងថា “ពីដើម ព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់មែន តែឥឡូវនេះ ទ្រង់ត្រាស់បង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ ៣១ ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយ៍ដោយយុត្តិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានតម្រូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ”។ ពាក្យថា “ប្រែចិត្ត” មានន័យថា “ការផ្លាស់ប្តូរចិត្តរបស់អ្នក”។ វាហាក់ដូចជាពាក្យដែលមានលក្ខណៈប្រែប្រួល។ លើកលែងតែដង្កូវមេអំបៅផ្លាស់ប្តូរទម្រង់របស់វាទៅជាដង្កូវសូត្រដើម្បីក្លាយខ្លួនទៅជាមេអំបៅដ៏ស្រស់ស្អាត គ្រីស្ទបរិស័ទថ្មីម្នាក់ប្តេជ្ញាចិត្តដើម្បីកប់ជីវិតចាស់របស់គាត់ចូលយ៉ាងជ្រៅទៅក្នុងផ្នូរ ផ្លាស់ប្តូរចិត្តរបស់គាត់ ហើយដើរចេញមកជាមួយនឹងជីវិតថ្មីដែលតាំងចិត្តរស់នៅថ្វាយព្រះជាម្ចាស់ (រ៉ូម ៦:៤; កូឡុស ២:១២)។ ចិត្តដែលបានផ្លាស់ប្តូរហើយក៏បាននាំទៅរកសកម្មភាព និងការសម្រេចចិត្តល្អៗដែលអាចសម្គាល់ឃើញបានពីអ្នកដទៃទៀត។ តាមរយៈការផ្លាស់ប្រែចិត្តរបស់យើងដោយមានជំនួយពីព្រះជាម្ចាស់ ជីវិតរបស់យើងនឹងចាប់ផ្តើមឆ្លុះបញ្ចាំងពីព្រះយេស៊ូវ។
សម្អាតព្រលឹងអ្នក (ពិធីជ្រមុជទឹក)
ជាចុងបញ្ចប់យើងត្រូវតែដឹងខ្លួនថាមិនថាយើងស្មោះត្រង់នឹងព្រះយេស៊ូវ និងសេចក្តីបង្រៀនពីសីលធម៌របស់ទ្រង់ប៉ុណ្ណានៅក្នុងជីវិតរបស់យើង ហើយមិនថាយើងបានផ្លាស់ប្តូរច្រើនប៉ុណ្ណានៅក្នុងជីវិតរបស់យើងសម្រាប់ទ្រង់នោះទេ ប្រសិនបើព្រះជាម្ចាស់មិនបានសម្អាតព្រលឹងរបស់យើងទេ នោះយើងនៅតែមានទោសនៅចំពោះព្រះអង្គ។ អំពើបាបណាមួយក៏អាចធ្វើឲ្យយើងត្រូវជាប់ទោសនៅចំពោះព្រះជាម្ចាស់។ ហេតុដូច្នេះ យើងត្រូវការសម្អាតអំពើបាបរបស់យើងចេញ។ ពិធីជ្រមុជទឹក ឬការជ្រមុជចូលទៅក្នុងទឹកគឺជាផ្នែកមួយដ៏ចាំបាច់ដើម្បីលាងសម្អាតអំពើបាបរបស់យើងចេញ។ ១ ពេត្រុស ៣:២១ ចែងថា “នេះជានិមិត្តរូបនៃពិធីជ្រមុជទឹកដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជំរះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ឡើងវិញ”។ នៅក្នុងព្រះគម្ពីរ ពិធីជ្រមុជទឹកកើតឡើងនៅពេលដែលមនុស្សម្នាក់ជ្រមុជចូលទៅក្នុងទឹកដោយសារគ្រីស្ទបរិស័ទម្នាក់ទៀត។ នៅត្រង់ចំណុចនេះអ្នកជឿថ្មីទទួលបានការអត់ទោសអំពើបាបរបស់គេជារៀងរហូតពីព្រះយេស៊ូវ ហើយឥឡូវនេះមានទំនាក់ទំនងជាមួយព្រះជាម្ចាស់នៅក្នុងសេចក្តីសុចរិត។ កិច្ចការ ២:៣៨-៣៩ ចែងថា “លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនអោយរួចពីបាប ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ”។ នៅពេលយើងទទួលជឿ, កែប្រែចិត្ត, សារភាពជាសាធារណៈ និងទទួលពិធីជ្រមុជទឹក យើងត្រូវតែបន្តក្នុងការប្តេជ្ញាចិត្តចំពោះព្រះយេស៊ូវ និងការបង្រៀនរបស់ទ្រង់។ យើងមិនអាចមានភាពឥតខ្ចោះបានរហូតនោះទេ ប៉ុន្តែយើងត្រូវតែខិតខំដើម្បីឲ្យបានដូចជាព្រះយេស៊ូ។ ឲ្យតែយើងនៅស្មោះត្រង់ យើងអាចទទួលបាននូវភាពត្រឹមត្រូវតាមសេចក្តីសន្យានៅចំពោះព្រះជាម្ចាស់។