top of page

តើអ្នកណាជាពួកបរិសុទ្ធនៅក្នុងបទគម្ពីរ?

គំនិតដ៏ល្បីល្បាញស្តីអំពីពួកបរិសុទ្ធគឺថាពួកគេគឺជាមនុស្សអស្ចារ្យដែលទទួលបាននូវឋានៈពិសេសក្នុងចំណោមគ្រីស្ទបរិស័ទដទៃៗទៀត។ ដូច្នេះសូម្បីតែមនុស្សមួយចំនួនក៏អធិស្ឋានឲ្យពួកបរិសុទ្ធដែរ។ ឧទាហរណ៍មួយពីពួកបរិសុទ្ធកាតូលិកគឺលោក សេន្ថ. ហ្វ្រាន់ស៊ីស នៃអាស៊ីស៊ី ដែលបានរស់នៅក្នុងសតវត្សទី ១៣។ គាត់ត្រូវបានគេស្គាល់ដោយសារសេចក្តីស្រឡាញ់របស់គាត់ចំពោះសត្វ និងបក្សាបក្សី។ យោងតាមការដំណាលរឿង គាត់ក៏បានចែកចាយពីសេចក្តីអធិប្បាយមួយទៅកាន់បក្សាបក្សីនៅពេលពួកវាស្តាប់ដោយយកចិត្តទុកដាក់នូវរាល់ពាក្យទាំងប៉ុន្មានរបស់គាត់! ខណៈពេលដែលមានការបង្ហាញពីឧទាហរណ៍នេះ គំនិតដ៏ល្បីល្បាញអំពីថាតើអ្វីបង្កើតឲ្យមានពួកបរិសុទ្ធឡើងទាក់ទងនឹងប្រពៃណី និងរឿងព្រេងនិទានមួយចំនួន។


តើព្រះគម្ពីរចែងយ៉ាងដូចម្តេចខ្លះ

យ៉ាងណាមិញ ព្រះគម្ពីរបង្រៀនពីអ្វីម្យ៉ាងដែលផ្ទុយពីនោះ។ បទគម្ពីរក្រោមការដឹកនាំនៃព្រះជាម្ចាស់ប្រាប់យើងថារាស្រ្តរបស់ព្រះអង្គទាំងអស់គឺត្រូវបានរាប់ថាជាពួកបរិសុទ្ធ។ សព្វថ្ងៃនេះគឺមានន័យថាគ្រីស្ទបរិស័ទម្នាក់ៗគឺជាពួកបរិសុទ្ធរបស់ព្រះជាម្ចាស់ ទាំងអត្តសញ្ញាណនិងឥរិយាបទពីខាងក្នុងខ្លួនគេ។​នៅក្នុងព្រះគម្ពីរ គ្មានអត្តសញ្ញាណឬតួរនាទីណាវិសេសនៅក្នុងក្រុមជំនុំសម្រាប់“ពួកបរិសុទ្ធ” ទេ។ គំនិតនៃពួកបរិសុទ្ធសម្រេចបាននូវកម្រិតដ៏ពិសេសមួយនៃភាពបរិសុទ្ធមិនត្រូវបានយកមកប្រព្រឹត្តតាមប្រពៃណីរបស់មនុស្សរហូតដល់អំឡុងឆ្នាំទី ៩០០ ក្រោយពីព្រះគម្ពីរត្រូវបានកត់ត្រាសម្រេចទាំងស្រុង។[1]


ក្នុងបទគម្ពីរជាច្រើនដែលមាននៅក្នុងព្រះគម្ពីរ, យើងអាចមើលឃើញថាគ្រីស្ទបរិស័ទទាំងអស់នៅក្នុងក្រុមជំនុំត្រូវបានហៅថាជាពួកបរិសុទ្ធ។ ឧទាហរណ៍ នៅក្នុង កិច្ចការ ៨:៣ យើងបានអានពីរបៀបដែលលោកសុល “បានបំផ្លាញក្រុមជំនុំ។ គាត់ចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់មនុស្សប្រុស និងមនុស្សស្រីដាក់គុក” (គខប)។ ក្រោយមកនៅក្នុងកិច្ចការ ២៦:១០ បន្ទាប់ពីលោកសុលបានកែប្រែចិត្ត ហើយបានប្រែក្លាយទៅជាគ្រីស្តបរិស័ទម្នាក់ គាត់បានរៀបរាប់ទៅកាន់ព្រះបាទអគ្រីប៉ាពីរបៀបដែលគាត់បាន “ចាប់ពួកបរិសុទ្ធជាច្រើនដាក់គុក”។ ចាប់តាំងពីពេលដែលពាក្យ “ក្រុមជំនុំ” សំដៅលើមនុស្សដែលជាគ្រីស្តបរិស័ទជាទូទៅ ពួកបរិសុទ្ធគឺជាគ្រីស្តបរិស័ទធម្មតាប៉ុណ្ណោះ។ លើសពីនេះ នៅក្នុងសេចក្តីសំបុត្ររបស់គាត់ទៅទីក្រុងរ៉ូម ប៉ុល បានបញ្ជាក់នៅក្នុងសំបុត្រថា “ជូនចំពោះអស់អ្នកដែលរស់នៅក្នុងទីក្រុងរ៉ូម ដែលទទួលសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់ដោយបានហៅថាជាពួកបរិសុទ្ធ”(១:៧)។ ជាថ្មីម្តងទៀត វាគឺជាភ័ស្តុតាងដែលថាគ្រីស្ទបរិស័ទទាំងអស់ ជាអស់អ្នកដែល “ព្រះជាម្ចាស់ទ្រង់ស្រឡាញ់” គឺជាពួកបរិសុទ្ធ។ ជាការពិត សញ្ញាថ្មីសំដៅទៅលើគ្រីស្ទបរិស័ទថាជាពួកបរិសុទ្ធចំនួន ៥៩ ដង។


ព្រះគម្ពីរសញ្ញាចាស់ក៏សំដៅទៅកាន់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ថាជាពួកបរិសុទ្ធ ឬមនុស្សបរិសុទ្ធ។ ឧទាហរណ៍ ទំនុកតម្កើង ១៦:៣ ចែងថា “ចំណែក​ពួក​បរិសុទ្ធ​ដែល​នៅ​ផែនដី នោះ​ជា​ពួក​ប្រសើរ

ដែល​គាប់​ចិត្ត​ទូលបង្គំ​គ្រប់​ជំពូក”។ ទំនុកតម្កើង ៣៤:៩ ចែងថា “​ឱ​ពួក​បរិសុទ្ធ​របស់​ទ្រង់​អើយ សូម​កោតខ្លាច​ដល់ ព្រះយេហូវ៉ា”។ ភាសានៅក្នុងព្រះគម្ពីរ,ពាក្យថា "ពួកបរិសុទ្ធ"ក៏អាចបកប្រែថា "មនុសុ្សបរិសុទ្ធ"បានដែរ។​វាជាប់តាមជាមួយគ្នានឹងគំនិតនៃការបែងចែកដាច់ដោយឡែកពីគ្នា ការប្រកាន់ខ្ជាប់នឹងសាសនា និងភាពបរិសុទ្ធ។[២] ជាការពិតណាស់ គ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យប្រជារាស្ត្ររបស់ទ្រង់បានបរិសុទ្ធ ដាច់ដោយឡែកពីគ្នា មានការប្តេជ្ញា និងស្អាតបរិសុទ្ធ។ ហេតុដូច្នេះហើយបានជាប្រជារាស្ត្ររបស់ទ្រង់តែងតែត្រូវបានហៅថាជា “មនុស្សបរិសុទ្ធ” ឬ “ពួកបរិសុទ្ធ”។


បញ្ហានៃគំរូរបស់ពួកបរិសុទ្ធ

គំនិតដ៏ល្បីល្បាញនៃភាពជាពួកបរិសុទ្ធដែលយើងមាននៅក្នុងរង្វង់សាសនាមួយចំនួនសព្វថ្ងៃនេះទទួលបានមកពីភក្តីភាពទៅចំពោះពួកបរិសុទ្ធដែលត្រូវបានគេបានធ្វើជាអ្នកដែលទ្រាំទ្រដល់ស្លាប់ ឬសម្លាប់ដោយសារជំនឿរបស់ពួកគេ។[៣] ពេលវេលាចេះតែកន្លងផុតទៅ គ្រូជាគ្រីស្ទបរិស័ទមួយចំនួននឹងបានកាន់តាមគំនិតដែលថាពួកអ្នកដែលបានទ្រាំទ្រដល់ស្លាប់ទាំងនេះមានកន្លែងពិសេសមួយនៅនគរស្ថានសួគ៌ ហើយយើងគួរតែអធិស្ឋាន(អំពាវនាវ)ទៅពួកគេ។ វិហារកាតូលិកបានបង្វែរការនេះឲ្យបានក្លាយទៅជាការកាន់តាមជាផ្លូវការចំពោះ “ការប្រកាសថាជាអ្នកមានបុណ្យ” ជាពិសេសកាតូលិកដែលមានពរ ឬនិយាយម្យ៉ាងទៀតថា ធ្វើឲ្យភាពជាពួកបរិសុទ្ធរបស់ពួកគេក្លាយទៅជាផ្លូវការ ដែលជាអនុញ្ញាតិឲ្យពួគដែលរស់នៅកាន់តាមជំនឿកាតូលិកថ្វាយបង្គំពួកគេបន្ទាប់ពីពួកគេស្លាប់ទៅ។


មិនមានការគាំទ្រណាមួយនៅក្នុងព្រះគម្ពីរណាមួយសម្រាប់ការថ្វាយបង្គំ ឬអធិស្ឋានទៅកាន់ពួកបរិសុទ្ធដែលទ្រាំទ្រដល់ស្លាប់ឡើយ។ ជាការពិត, ព្រះគម្ពីរហាក់ដូចជាប្រឆាំងជាមួយនឹងគំនិតនេះ។ នៅក្នុង លូកា ១៦:២៤-៣១ មនុស្សដែលត្រូវបានកាត់ទោសនៅស្ថាន​ឃុំព្រលឹងមនុស្សស្លាប់ បានអង្វរលោកអ័ប្រាហាំ មនុស្សម្នាក់ត្រូវបានចាត់ទុកថាមានឯកសិទ្ធិក្នុងការដែលមានទំនាក់ទំនងជាមួយព្រះជាម្ចាស់, នៅក្នុងការអង្វរជំនួសគាត់ និងបងប្អូនដែលនៅមានជីវិតរស់។ ក្នុងករណីទាំងពីរនេះ លោកអ័ប្រាហាំបានបដិសេធដោយនិយាយថាពួកគេមានក្រឹត្យវិន័យដែលបានកត់ត្រានៃព្រះសម្រាប់បង្រៀនដល់ពួកគេហើយមិនមែនគាត់ទេ។ក្នុងករណីផ្សេងៗមួយចំនួនទៀត ពួកទេវតា និងពួកសាវ័កបានបដិសេធមិនទទួលការថ្វាយបង្គំពីមនុស្ស។ នៅក្នុង កិច្ចការ ១៤ លោកប៉ុល និងលោកបាណាបាសត្រូវបានគេគោរពទុកថាជាព្រះ ប៉ុន្តែពួកគេហែកអាវរបស់ខ្លួន ហើយប្រាប់ទៅពួកគេថា “ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បង​ប្អូន​ដែរ” (១៥)។ នៅក្នុង វិវរណៈ ២២ សាវ័ក​ យ៉ូហាន បានទម្លាក់ខ្លួនចុះដើម្បីថ្វាយបង្គំទេវតា ប៉ុន្តែគាត់ប្រាប់ថា “កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ ហើយ​ជា​មួយ​នឹង​ពួក​ហោរា ជា​បង​ប្អូន​អ្នក និង​ពួក​អ្នក​ដែល​កាន់​តាម​ព្រះបន្ទូល​ក្នុង​គម្ពីរ​នេះ​ផង ចូរ​ថ្វាយ​បង្គំ​ដល់​ព្រះ​វិញ​ចុះ។!” (៩)។ ខណៈឧទាហរណ៏ទាំងនេះបានបង្ហាញឲ្យឃើញ, វាមិនស្របតាមព្រះគម្ពីរទេដែលថ្វាយបង្គំ ឬអធិស្ឋានទៅកាន់អ្នកបម្រើព្រះផ្សេងទៀត, បើទោះបីជាពួកគេអាចជាគំរូវិសេសយ៉ាងណាក៏ដោយ។


អ្នកនៅកណ្តាលយើងជាមួយនឹងព្រះពិតប្រាកដ

អ្នកទូលអង្វររបស់យើងនៅចំពោះព្រះជាម្ចាស់គឺជាព្រះយេស៊ូវគ្រិស្ទ និងព្រះវិញ្ញាណបរិសុទ្ធ។ ហេព្រើរ ៧:២៤-២៥ ចែងអំពីព្រះយេស៊ូវ ថា “តែ​ទ្រង់​មាន​ការងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពី​ព្រោះ​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ ២៥ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយសារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ។” រ៉ូម ៨:២៦-២៧ ចែងអំពីព្រះវិញ្ញាណបរិសុទ្ធ ថា ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ ២៧ ប៉ុន្តែ ព្រះអង្គ​ដែល​ស្ទង់​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះវិញ្ញាណ ដ្បិត​ព្រះវិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះហឫទ័យ​ព្រះ ” បទគម្ពីរនេះបង្ហាញប្រាប់យើងថាវាមិនចាំបាច់នោះទេក្នុងការអធិស្ឋានទៅពួកបរិសុទ្ធដែលបានទ្រាំទ្រដល់ស្លាប់នោះឡើយ។ វាមិនបានជួយអ្វីទាល់តែសោះដល់យើងដែលថាព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើបាននោះ! យើងគួរតែអធិស្ឋានដោយផ្ទាល់ទៅកាន់ព្រះវរបិតា ដោយទុកចិត្តថាព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើផ្នែករបស់ព្រះអង្គក្នុងការដែលជាតំណាងឲ្យយើង។


ក្នុងនាមជាពួកបរិសុទ្ធ

ការប្រើប្រាស់ជាទូទៅមួយទៀតនៃពាក្យថា “ពួកបរិសុទ្ធ” ត្រូវបានអនុវត្តចំពោះនរណាម្នាក់ដែលត្រូវបានចាត់ទុកថាល្អជាពិសេស។ ជាភាសាដែលពេញនិយម យើងប្រហែលជាអាចហៅនរណាម្នាក់ដែលបង្ហាញពីចិត្តសប្បុរសយ៉ាងវិសេសទៅកាន់អ្នកក្រ “ពួកបរិសុទ្ធម្នាក់”។ ម្យ៉ាងទៀត យើងអាចនឹងជួបមនុស្សមួយចំនួនដែលហៅខ្លួនឯងថាជាគ្រីស្ទបរិស័ទ ប៉ុន្តែមើលទៅពួកគេហាក់បីដូចជាមិនបរិសុទ្ធទាល់តែសោះ! នេះគឺជាបញ្ហាជាមួយនឹងការកុហកមួយផ្សេងទៀតនៃពាក្យថា “ពួកបរិសុទ្ធ”— ព្រះគម្ពីរហៅប្រជារាស្រ្តទាំងអស់របស់ព្រះជាម្ចាស់ថាជាពួកបរិសុទ្ធ ប៉ុន្តែពេលខ្លះប្រជារាស្រ្តរបស់ព្រះគឺស្ថិតនៅឆ្ងាយពីភាពឥតខ្ចោះខ្លាំងណាស់។ ការនេះធ្វើឲ្យមានការចោទសំណួរថា “តើព្រះជាម្ចាស់ហៅប្រជាជនរបស់ព្រះអង្គថាជាពួកបរិសុទ្ធដោយសារតែទ្រង់ទទួលយកអស់អ្នកដែលបរិសុទ្ធមែនទេ?”


ចម្លើយដ៏សាមញ្ញបំផុតសម្រាប់សំណួរនេះអាចមើលឃើញនៅក្នុងអ្វីដែលព្រះបានតាំងឡើង ហើយនិងក្នុងការឆ្លើយតបរបស់គ្រីស្ទបរិស័ទ។ ព្រះជាម្ចាស់បានយកអ្វីដែលព្រះអង្គបានតាំងឡើងដើម្បីធ្វើឲ្យគ្រីស្ទបរិស័ទក្លាយជាបរិសុទ្ធ ហើយហៅពួកគេថាជាពួកបរិសុទ្ធ។ វាមិនមែនដោយសារតែពួកគេល្អនោះទេបានជាព្រះអង្គសម្រេចព្រះទ័យផ្តល់នូវការកំណត់ជាពិសេសនេះដល់ពួកគេនោះ។ រ៉ូម ៥:៨-៩ ចែងថា “តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយសារ​ព្រះលោហិត​ទ្រង់ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​រួច​ចេញ​ពី​សេចក្តី​ក្រោធ ដោយសារ​ទ្រង់​ជា​មិន​ខាន​លើស​ទៅ​ទៀត ” តាមរយៈការដែលព្រះបានតាំងឡើង មនុស្សអាចត្រូវបានដាក់ចូលទៅកន្លែងពិសេសនៃភាពជាពួកបរិសុទ្ធតាមរយៈសេចក្តីជំនឿដ៏ស្មោះត្រង់ចំពោះព្រះយេស៊ូវ គ្រីស្ទ។


យ៉ាងណាមិញ ស្របជាមួយនឹងអំណោយដ៏ពិសេសនេះក៏ជាប់មកជាមួយនឹងការទទួលខុសត្រូវពិសេសដែរ។ រ៉ូម ៦:១៩ ចែងថា “ ដ្បិត​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន ទៅ​បំរើ​សេចក្តី​ស្មោកគ្រោក និង​សេចក្តី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ប្រគល់​អវយវៈ​ទាំង​អស់​នោះ ទៅ​បំរើ​សេចក្តី​សុចរិត​វិញ ប្រយោជន៍​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ ”“ការរាប់ជាបរិសុទ្ធ” គឺជាពាក្យដូចគ្នានឹងពាក្យថា “ភាពបរិសុទ្ធ” ឬ “ភាពជាពួកបរិសុទ្ធ”។ លោក ប៉ុល កំពុងតែនិយាយប្រាប់ទៅកាន់គ្រីស្ទបរិស័ទទាំងនេះថាអស់អ្នកដែលបានតាំងឡើងដោយព្រះជាម្ចាស់ឲ្យធ្វើជាពួកបរិសុទ្ធ ត្រូវមានកាតព្វកិច្ចរស់នៅក្នុងជីវិតដែលសុចរិតរបស់ពួកបរិសុទ្ធ។ មិនមានន័យថាគ្រីស្ទបរិស័ទថ្មីម្នាក់គឺសុទ្ធតែបានធ្វើយ៉ាងល្អឥតខ្ចោះនោះទេ, ប៉ុន្តែវាមានន័យថាពួកគេកំពុងតែខិតខំធ្វើដើម្បីឆ្ពោះទៅកាន់គោលដៅនោះដោយមានជំនួយមកពីព្រះជាម្ចាស់។


សរុបសេចក្តីមក ព្រះគម្ពីរបង្រៀនថាគ្រីស្ទបរិស័ទទាំងអស់គឺជាពួកបរិសុទ្ធតាមរយៈការផ្តួចផ្តើម និងការចាត់តាំងរបស់ព្រះជាម្ចាស់ ដែលគឺជាអំណោយដ៏អស្ចារ្យ និងជាអភ័យឯកសិទ្ធិដ៏អស្ចារ្យបំផុត! ព្រះគម្ពីរក៏បានបង្រៀនថា គ្រីស្ទបរិស័ទត្រូវបានរំពឹងថាត្រូវរស់នៅក្នុងជីវិតដែលមានប្តេជ្ញា និងមានអាកប្បកិរិយាដែលបរិសុទ្ធ។ ការនេះមានន័យថាពួកបរិសុទ្ធគួរតែស្ថិតនៅក្នុងឋានៈដែលមានសីលធម៌ខ្ពស់នៅក្នុងពិភពលោកនេះ។ យ៉ាងណាមិញ ព្រះគម្ពីរមិនបានបង្រៀនថាពួកបរិសុទ្ធមានឯកសិទ្ធិ ឬអ្នកដែលត្រូវគេគោរពនៅក្នុងភាពជាគ្រីស្ទបរិស័ទនោះទេ បើទោះបីជាពួកគេគឺជាអ្នកដែលទ្រាំទ្រចំពោះសេចក្តីជំនឿរបស់គេក៏។ គ្មាននរណាម្នាក់ មិនថាបានធ្វើកិច្ចការល្អយ៉ាងណាដែលសក្តិសមនៅក្នុងការទទួលនូវការប្តេជ្ញារបស់យើងក្រៅពីព្រះយេស៊ូវមួយប៉ុណ្ណោះ,ដែលជាព្រះរាជបុត្រានៃព្រះ, ដែលព្រះអង្គជាអ្នកដែលនៅកណ្តាលព្រះហើយនឹងមនុស្ស។​

[1]. F.L. Cross and Elizabeth A. Livingstone, eds. “saints, devotion to the,” The Oxford Dictionary of the Christian Church, Oxford: Oxford University Press, 2005. [2]. Moisés Silva, “ἅγιος,” NIDNTT, Grand Rapids: Zondervan, 2014. [3]. Cross “canonization.”

6 views
bottom of page