top of page

តើធ្វើបែបណាដើម្បីឲ្យយើងដឹងថាព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ?

ព្រះគម្ពីរគឺជាសៀវភៅដ៏អស្ចារ្យទាំងវិសាលភាព និងការអះអាង។ វិសាលភាពរបស់ព្រះគម្ពីរគឺមានចាប់តាំងពីដើមដំបូងនៃពេលវេលារហូតដល់ចុងបញ្ចប់នៃពេលវេលា ហើយបានអះអាងនៅលើក្របថាជាព្រះបន្ទូលកើតចេញពីពាក្យដែលបំផុសគំនិតមកពីព្រះជាម្ចាស់ (២ ធីម៉ូថេ ៣:១៦)។ គ្មានសៀវភៅណាទៀតដែលមនុស្សធ្លាប់បានស្គាល់ដែលមានវិសាលភាព និងការអះអាងបែបដូច្នោះនោះទេ។ គ្មានសៀវភៅណាផ្សេងទៀតមានមនុស្សបកាន់តាម និងរិះគន់ច្រើនដូចជាអ្វីដែលព្រះគម្ពីរមាននៅក្នុងប្រវត្តិសាស្ត្រឡើយ។ មនុស្សជាច្រើននឹងចូលរួមជាមួយនឹងការអះអាងដែលពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន -ពីមួយពាក្យទៅមួយពាក្យ។ មនុស្សខ្លះទៀតចាត់ទុកថាវាគឺជាសៀវភៅដ៏ល្អមួយក្បាលសម្រាប់តម្រង់ទិសនៃសីលធម៌បែបវិជ្ជមាន។ ក៏នៅមានមនុស្សមួយចំនួនទៀតទិះទៀនទាំងស្រុងតែម្តង។ តើមួយណាជាជំហរត្រឹមត្រូវ? តើព្រះគម្ពីរគឺពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេ? ហើយតើធ្វើដូចម្តេចទៅដើម្បីឲ្យយើងអាចដឹងពិតប្រាកដបាន? យើងត្រូវទទួលស្គាល់រឿងនេះតាំងពីដំបូងមក។ ប្រសិនបើព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន, ការពិតនោះពិតជាពិបាកឲ្យមនុស្សភាគច្រើនទទួលយកបានខ្លាំងណាស់ បើទោះបីជាគេស្មោះត្រង់នឹងខ្លួនឯងក៏ដោយ។ ហេតុផលគឺថាវាត្រូវការឲ្យយើងធ្វើការជ្រើសរើសការលំបាកៗមួយចំនួន។ ព្រះគម្ពីរទាមទារស្តង់ដាសីលធម៌ខ្ពស់, ហើយទទួលស្គាល់ថាវាគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់តម្រូវឲ្យមានការលះបង់ដែលមនុស្សភាគច្រើនមានអារម្មណ៍ថាមិនស្រួលនោះទេ។ វាអាចទាំងនាំការបាក់បែកដល់គ្រួសារ និងមិត្តភក្តិទៀតផង។ មនុស្សភាគច្រើននឹងមិនទទួលស្គាល់ថាព្រះគម្ពីរគឺពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេដោយសារតែហេតុផលទាំងអស់នោះតែមួយមុខគត់។ ម្យ៉ាងទៀត ប្រសិនបើព្រះគម្ពីរគឺពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន វាក៏អាចនាំមកនូវភាពមានបាន និងសន្តិភាពដែលមិនអាចពណ៌នាបានសម្រាប់អ្នកទទួលយកវាផងដែរ។ សំណួរនៅត្រង់ថាតើព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬថាមិនមានលទ្ធផលដ៏អស់កល្បជានិច្ច។ មានភ័ស្តុតាងជាច្រើនដែលយើងអាចចង្អុលបង្ហាញបានដើម្បីបញ្ជាក់ថាព្រះគម្ពីរគឺពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន។ ភ័ស្តុតាងនីមួយៗត្រូវបានរៀបរាប់នៅក្នុងអត្ថបទនេះ ព្រមទាំងភ័ស្តុតាងដែលមិនបានរាប់បញ្ចូលនោះត្រូវបានពិនិត្យពិច័យមើលនៅក្នុងសៀវភៅ និងការបោះពុម្ពផ្សាយរាប់រយក្បាល។ វាមិនអាចទៅរួចនោះទេដើម្បីធ្វើឲ្យមានយុត្តិធម៌នៅត្រង់ចំណុចនេះតាមរយៈអត្ថបទសង្ខេបខ្លីមួយនេះ។ ទោះជាយ៉ាងណាសម្រាប់ជាការស្ទង់មតិ យើងសូមរាយបញ្ជី និងរៀបរាប់ដោយសង្ខេបពីភ័ស្តុតាងចំនួនប្រាំ៖ ១. ព្រះគម្ពីរពោរពេញដោយការសម្រេចតាមសេចក្តីទំនាយដែលបានចែង។ មានសេចក្តីទំនាយជាច្រើនដែលបានសម្រេចទាក់ទងនឹងព្រះយេស៊ូវ។ ប្រហែលជាការសម្រេចតាមសេចក្តីទំនាយដ៏អស្ចារ្យបំផុតដែលបានកើតឡើងនៅក្នុងគម្ពីរ ដានីយ៉ែល ដោយលោកដានីយ៉ែលបានផ្តល់ឲ្យនូវបរិមាណដ៏គួរឲ្យភ្ញាក់ផ្អើសបំផុតអំពីប្រវត្តិសាស្ត្រលម្អិតនៃការរីកចម្រើន និងធ្លាក់ចុះនៃចក្រភពទាំងបួនរបស់ពិភពលោកមានបាប៊ីឡូន ពើស៊ី ក្រិក និងរ៉ូម៉ាំង។ គម្ពីរដានីយ៉ែលត្រូវបានកត់ត្រានៅក្នុងអំឡុងរាជ្យរបស់ស្តេចនេប៊ូក្នេសា ដែលជាស្តេចរបស់បាប៊ីឡូន។ គ្មានវិធីណាដែលលោកដានីយ៉ែលអាចប្រម៉ើលមើលឃើញពីការរីកចម្រើននៃមហាអំណាចពិភពលោកចំនួនបីផ្សេងទៀតនៅក្នុងសតវត្សបន្ទាប់នោះទេបើគ្មានការដឹកនាំមកពីព្រះជាម្ចាស់នោះឡើយ។ ចំនួននៃព័ត៌មានលម្អិតដែលបានរៀបរាប់មានគន្លាតប្រមាណជាង ៧០០ឆ្នាំដោយផ្តល់នូវភ័ស្តុតាងដ៏គួរឲ្យជឿជាក់ថាគឺបានមកពីអង្គដ៏ខ្ពស់បំផុតដែលជ្រាបគ្រប់ការទាំងអស់។ លោកដានីយ៉ែលក៏ថែមទាំងទាយទំនាយថាព្រះរាជ្យរបស់ព្រះជាម្ចាស់ (ក្រុមជំនុំរបស់គ្រីស្ទបរិស័ទ) នឹងត្រូវលេចមកជំនួសនៅក្នុងមហាអំណាចនៃចក្រភពរ៉ូម៉ាំង (ដានីយ៉ែល ២:៤៤; ៧:១៧, ១៨) ដែលពិតជាបានកើតឡើងមែន។ ២. ព្រះគម្ពីរមានហេតុការណ៍ពិតលក្ខណៈវិទ្យាសាស្ត្របញ្ជាក់ជាច្រើនដែលមនុស្សជាតិមិនបានដឹងនៅពេលវេលានៃការកត់ត្រា។

ឧទាហរណ៍ ព្រះគម្ពីរបានលើកឡើងអំពីផែនដីនៅក្នុងអំឡុងសតវត្សរ៍ទី៨ មុនគ្រឹស្តសករាជ (អេសាយ ៤០:២២) រយៈពេលរាប់រយឆ្នាំមុនទ្រឹស្តីរបស់ជនជាតិក្រិក (លោកអឺរ៉ាតូស្តែន ២៤០មុនគ្រឹស្តសករាជ) និងជាង ២០០០ឆ្នាំ មុនលោក ហ្វឺឌីណាន់ ម៉ាហ្គេឡាន់ ដោយបាន បញ្ជាក់នៅក្នុងឆ្នាំ ១៩១៩ តាមរយៈធ្វើដំណើរតាមទូកជុំវិញពិភពលោកតាមទិសដៃដែលបញ្ច្រាស។ ឧទាហរណ៍ផ្សេងទៀតអំពីចំណេះដឹងខាងវិទ្យាសាស្ត្ររួមទាំងផ្នែកសុខភាព របបអាហារ និងការរឹតបណ្តឹងផ្នែកអនាម័យ។ នៅក្នុងក្រិត្យវិន័យ ព្រះជាម្ចាស់ដែលបានប្រទានទៅលោកម៉ូសេ និងជនជាតិយូដា ព្រះជាម្ចាស់បានបង្កើតឲ្យមានការអនុវត្តន៍ជាច្រើនដែលស្ទើតែជារឿងប្រលោមលោកសម្រាប់ប្រជាជាតិនៅជុំវិញ។ ឧទាហរណ៍ ជនជាតិអេស៊ីព្ទជឿថាការឆ្លងមេរោគភ្នែកអាចព្យាបាលបានតាមរយៈទឹកនោមរបស់ភរិយាស្មោះត្រង់។[1] ផ្ទុយទៅវិញក្រិត្យវិន័យរបស់ព្រះជាម្ចាស់ត្រូវបានសរសេរឡើងនៅក្នុងអំឡុងពេលដូចគ្នានោះបានរៀបរាប់ពីការត្រួតពិនិត្យយ៉ាងកៀកកិត ការដាក់ឲ្យនៅដាច់ដោយឡែក និងការសម្អាតជម្ងឺស្បែក (លេវីវិន័យ ១៦:៤៦, ៥៤)។ ពិតណាស់វិទ្យាសាស្ត្រនាសម័យទំនើបបានបង្រៀនយើងថាការត្រួតពិនិត្យ ការដាក់ឲ្យនៅដាច់ដោយឡែក និងការសម្អាតមានប្រសិទ្ធិភាពប្រឆាំងនឹងការរីករាលដាលនៃជម្ងឺឆ្លងជាងទឹកនោមរបស់ភរិយាស្មោះត្រង់ទៅទៀត។ យ៉ាងណាមិញវាមិនត្រូវបានគេដឹងឮជាទូទៅ ឬទទួលយកនៅក្នុងសម័យកាលរបស់លោកម៉ូសេទេ។ ការពន្យល់តែមួយគត់គឺថាបទបញ្ញត្តិបានមកពីព្រះជាម្ចាស់ដោយផ្ទាល់។ ៣. ការកត់ត្រាព្រះគម្ពីរតាមធម្មតាត្រូវបានផ្ទៀងផ្ទាត់ដោយអំណាចនៃការមើលឃើញដែលមិនអាចប្រកែកបានមកពីព្រះជាម្ចាស់។ ការអស្ចារ្យ និងទីសម្គាល់ត្រូវបានកត់ត្រាទុកតាមរយៈអ្នក់កត់ត្រាព្រះគម្ពីរដែលមិនធ្លាប់ត្រូវបានជំទាស់ពីមនុស្សនៅក្នុងសម័យរបស់ពួកគេទេ។ ឧទាហរណ៍ ១ កូរិនថូស ១៥ ប្រាប់យើងថាការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទបានលេចនៅចំពោះសាក្សីចំនួនជាង ៥០០នាក់។ ប្រសិនបើការអស្ចារ្យ និងទីសម្គាល់នេះមិនបានកើតឡើង តើការស្រែកប្រឆាំងរិះគន់ខ្លាំងៗបានមកពីណាដែលបញ្ជាក់ថាវាមិនធ្លាប់បានកើតឡើង? ដូចជាការរំខានដែលសេចក្តីជំនឿគ្រីស្ទានមានចំពោះអាជ្ញាធរដែលបានបង្កើតឡើងនាសម័យកាលនោះ ព្រះគម្ពីរច្បាស់ជាអាចត្រូវបានគេបង្ខូចតាំងពីយូរណាស់មកហើយប្រសិនបើវាគ្រាន់តែជាទេវកថា ឬរឿងព្រេងនោះ។ អ្នកយាមជនជាតិរ៉ូម៉ាំងម្នាក់ត្រូវបានគេជួលឲ្យឲ្យយាមផ្នូររបស់ព្រះយេស៊ូវអាចបង្កើតឲ្យមានរាងកាយដែលត្រូវបានជាប់ឆ្កាងប្រសិនបើមិនមានសកសពពិតមែននោះ។ អ្នកយាមអាចនឹងត្រូវបានដាក់ទោសរហូតដល់ស្លាប់ដោយសារតែធ្វើឲ្យបាត់សាកសព។ ការសន្និដ្ឋានសមហេតុផលគឺថាសពរបស់ព្រះយេស៊ូវមិននៅក្នុងផ្នូរទៀតទេ។ ការអស្ចារ្យច្បាស់ជាបានកើតឡើងដូចបានកត់ត្រាទុកមែន។ ៤. បទគម្ពីរដែលមាននៅក្នុងព្រះគម្ពីរមិនធ្លាប់មានពីមុនមកទេនៅក្នុងតម្រានៃសាត្រាស្លឹករឹត (ច្បាប់ចម្លងពីបុរាណ)។ សៀវភៅនៅក្នុងព្រះគម្ពីរទទួលបានការគាំទ្រតាមរយៈសាត្រាស្លឹករឹតពីបុរាណដែលនៅរស់រានចំនួន ៥៧០០ ច្បាប់ជាមួយនឹងច្បាប់ចម្លងដែលមានលក្ខណៈខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។ សាត្រាស្លឹករឹតជាច្រើនទាំងនេះមានអាយុកាលប្រមាណជាមួយ ឬពីរសតវត្សមកហើយចាប់ពីសម័យកាលព្រះយេស៊ូវមក។ ម្យ៉ាងទៀតស្នាដៃដែលគួរឲ្យកត់សម្គាល់ផ្សេងៗទៀតអំពីអក្សរសិល្ប៍កាលពីសម័យបុរាណមិនមានសាត្រាស្លឹករឹតដែលនៅរស់រានក្នុងរយៈពេលពីរ ឬបីសតវត្សនោះទេ ហើយមានចំនួនតិចតួចប៉ុណ្ណោះពីមជ្ឃឹមសម័យ។ ឧទាហរណ៍ នៅមានតិចជាងពាក់កណ្តាលនៃសំណេររបស់លោក តាស៊ីទុសដែលជាប្រវត្តិវិទូជនជាតិរ៉ូម៉ាំងដ៏ល្បីល្បាញ ហើយច្បាប់ចម្លងដែលប្រើប្រាស់បានមានកាលបរិច្ឆេទចាប់ពីសតវត្សទីប្រាំបួន ឬក្រោយមកទៀត។[2]

៥. ព្រះគម្ពីរគឺជាសាច់រឿងដ៏អស្ចារ្យដែលមិនធ្លាប់បាននិយាយប្រាប់។

ប្រហែលជាភ័ស្តុតាងដ៏គួរឲ្យជឿជាក់បំផុតដែលថាព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះគឺថាបើទោះបីជាមានការកត់ត្រានៅក្នុងបទគម្ពីរចំនួន ៦៦ ក័ណ្ឌដាច់ដោយឡែកពីគ្នាដែលសរសេរឡើងដោយអ្នកកត់ត្រាប្រមាណ ៤០នាក់ផ្សេងគ្នានៅក្នុងរយៈពេលប្រមាណជា ១៥០០ឆ្នាំ វានៅតែជារឿងដ៏ពេញលេញមួយ មានលក្ខណៈច្បាស់លាស់ និងគួរឲ្យទាក់ទាញបំផុត អំពីសំណួរធ្លាប់មានដ៏សំខាន់របស់មនុស្សជាតិ។

រឿងរ៉ាវដ៏អស្ចារ្យទាំងអស់មានធាតុសំខាន់ៗមួយចំនួន។ មនុស្សជាច្រើនបានបែងចែកព្រះគម្ពីរទៅជាផ្នែកមានហេតុផល។ ជាការពិតដ៏សាមញ្ញបំផុតគឺព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី ចាប់ផ្តើមដោយបទគម្ពីរលោកុប្បត្តិ និក្ខមនំ លេវីវិន័យ និងបទគម្ពីរផ្សេងៗទៀត…ប៉ុន្តែដើម្បីបង្ហាញរឿងរ៉ាវដែលមាននៅក្នុងព្រះគម្ពីរ យើងអាចបែងចែកវាចេញពីបីផ្នែកសំខាន់ៗដូចគ្នាចំពោះរឿងរ៉ាវណាមួយ។ ចំណុចចាប់ផ្តើម ចំណុចកណ្តាល និងចំណុចបញ្ចប់ ឬការបង្ហាញពីបរិបទ ជម្លោះ និងព្រឹត្តិការណ៍ចំណុចកំពូល។ សូមធ្វើការកត់សម្គាល់នៅក្នុងតារាងខាងក្រោម។ នេះគឺជារឿងរ៉ាវរបស់មនុស្សជាតិសម្រាប់មនុស្សជាតិ។ វារៀបរាប់ប្រាប់យើងអំពីប្រវត្តិរបស់យើង។ វាប្រាប់យើងពីកម្លាំងផ្លូវងងឹតដែលប្រឆាំងនឹងយើង។ វាប្រាប់យើងពីការតស៊ូរបស់យើង។ វាប្រាប់យើងពីរបៀបដែលយើងនឹងត្រូវយកឈ្នះ។ មានតួរអង្គសំខាន់ៗ និងវីរៈបុរស។ មានដំណើររឿង និងដំណើររឿងដែលទាក់ទង។ គ្មានចន្លោះនៅក្នុងដំណើររឿងទេ។ វាក៏ប្រាប់យើងពីភាពសប្បាយរីករាយជារៀងរហូតក្រោយមក។ មានការទស្សន៍ទាយដ៏អស្ចារ្យ និងសាច់រឿងដែលឆ្លងកាត់អស់រយៈពេលរាប់ពាន់ឆ្នាំ។ ហើយរាល់ផ្នែកតូចៗទាំងអស់សុទ្ធតែពាក់ព័ន្ធគ្នា ទាក់ទងគ្នា អាចផ្ទៀងផ្ទាត់បាន អះអាងបាន និងមានអត្ថប្រយោជន៍ដោយឆ្លងកាត់ពេលវេលា និងវប្បធម៌។ គ្មានស្នាដៃអក្សរសិល្ប៍តែមួយណាផ្សេងទៀតរបស់មនុស្សលោកអាចអួតអំពីការនិទានរឿងបែបយ៉ាងដូចនេះបានឡើយ។


រឿង ដឺ អាវេងជើ គឺជារឿងកុនដ៏អស្ចារ្យនៅក្នុងសម័យកាលរបស់យើង។ វាគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតនៅក្នុងជំនាន់របស់យើង។ ប៉ុន្តែសូម្បីតែក្មេងៗក៏អាចមើលឃើញពីភាពជាប់លាប់ និងចន្លោះនៃដំណើររឿងនៅក្នុងខ្សែភាពយន្តវីរបុរសដ៏គួរឲ្យស្ងប់ស្ងែង សៀវភៅរឿងកំប្លែង និងការសម្របខ្លួនផងដែរ។ ដើមកំណើតភាគច្រើនចេញមកពីមនុស្សម្នាក់ -ស្តាន លី- រឿងប្រលោមលោក ដឹ អាវេងជើ ដែលមានច្រើនភាគអាចបង្ហាញប្រាប់យើងថាការបង្កើតនូវវីរភាពទាំងស្រុង និងគួរឲ្យស្រឡាញ់គឺជាអាជីវកម្មដ៏លំបាកមួយ ជាពិសេសនៅពេលមានអ្នកចូលរួមចំណែកកាន់តែច្រើន និងចំនួនឆ្នាំដែលត្រូវបានបន្ថែមចូលទៅក្នុងការបង្កើតសាច់រឿង។ ប្រសិនបើវាស្ថិតនៅឆ្ងាយខ្លាំងពីភាពឥតខ្ចោះ ហើយវីរភាពនឹងពិតជាបញ្ជាក់បានច្បាស់ថាហួសសម័យមកពីមនុស្សជំនាន់ក្រោយ។


ប៉ុន្តែព្រះគម្ពីរគឺជាសមិទ្ធផលមួយមិនដូចជារឿងនិទានផ្សេងៗទៀតដែលធ្លាប់បាននិទាននោះទេ។ ការពន្យល់តែមួយគត់សម្រាប់ការអស្ចារ្យចំពោះការកត់ត្រាអត្ថបទនេះគឺថាវាបានមកពីព្រះជាម្ចាស់។ ព្រះចេស្តារដែលតែងតែគ្រប់ដណ្តប់លើអ្នកកត់ត្រាព្រះគម្ពីរបានមកពីព្រះជាម្ចាស់។ ការដឹកនាំឲ្យកត់ត្រាអស់ទាំងពាក្យ និងឃ្លាទាំងឡាយដ៏ល្អឥតខ្ចោះបានមកពីព្រះជាម្ចាស់។ ការតម្រៀបគ្នាយ៉ាងច្បាស់លាស់ពីប្រវត្តិ និងរាជនគរ ក្លាយទៅជាផ្ទៃខាងក្រោយសម្រាប់រឿងរ៉ាវ ទាំងនេះទទួលបានការដឹកនាំមកពីព្រះជាម្ចាស់តែប៉ុណ្ណោះ។ ការបញ្ជូនឯកសារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងដែលបញ្ជូនសេចក្តីទាំងនោះយ៉ាងអស្ចារ្យគ្រប់ទ្វីបនេះអាចកើតឡើងបានដោយសារព្រះជាម្ចាស់តែប៉ុណ្ណោះ។ ការសង្គ្រោះ និងសេចក្តីសុខសាន្តដែលទទួលមានសព្វថ្ងៃនេះបានមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ!

 

[1]. S.I. McMillen and David E Stern, None of These Diseases: The Bible's Health Secrets for the 21st Century (Grand Rapids: F.H. Revell, 2000), 9. [2]. Bruce M. Metzger and Bart D. Ehrman, The Text Of The New Testament: Its Transmission, Corruption, and Resoration, 4th ed. (New York: Oxford University Press, 2005), 50–51.

8 views
bottom of page